ខ្ញុំត្រូវយួនប្ដូរឈ្មោះ
Posted by van khea នៅ 12/07/2010
កាលពីម្យិលមិញខ្ញុំបានទៅជប់លៀងក្នុងថ្នាក់ កំពុងតែផឹកស៊ីសប្បាយៗ ស្រាប់តែមិត្តភក្ដិក្នុងថ្នាក់បានលើកឡើងពីឈ្មោះ
របស់ខ្ញុំថា ឈ្មោះ វ៉ាន់ ឃា ពិបាកហៅពេក
ពួកមិត្តភក្ដិដែលបានចូលរួលក្នុងពិធីជប់លៀងមានចំនួន 20 នាក់បូកទាំងខ្ញុំ ហិហិ ពួកគេទាំង 19 នាក់បានសំរេចអោយ
ខ្ញុំដាក់ឈ្មោះតាមភាសាវៀតណាមវិញ ហើយត្រូវរើសឈ្មោះណាដែលក្នុងថ្នាក់មិនទាន់មានទៀត ខ្ញុំខំតវ៉ាដែរថាហៅខ្ញុំ
ដូចសព្វដងទៅយូរៗធ្លាប់ហើយ តែពួកគេនៅតែលើកដៃគាំទ្រអោយខ្ញុំប្រើឈ្មោះថ្មី ខ្ញុំក៏សំរេចចិត្តជ្រើសយកឈ្មោះមួយ
ស្រដៀងគ្នាមកដាក់ទៅ គឺឈ្មោះ វ៉ាន់ ខាយ វិញ ហិហិ
ស្រាប់តែគែទះដៃហើយនិយាយថាយល់ស្រប តែគេថាទៀត ខាយ ជាឈ្មោះហើយពាក្យ វ៉ាន់ មិនមែនជានាមត្រកូលទេ
គ្រាន់តែពាក្យមួយដាក់យកពិរោះតែប៉ុន្នោះ គេអោយខ្ញុំជ្រើសរើសនាមត្រកូលតាមភាសាវៀតណាមទៀត ពួកគេខំជ្រើស
រើសត្រកូលជាច្រើនដែលជានាមត្រកូលពួកយួន ហើយខ្ញុំក៏មិនដឹងធ្វើម៉េចក៏ជ្រើសរើសយកនាមត្រកូលមួយទៅ
ពិតជាកុនខ្លួនណាស់ខ្ញុំ ហ៊ឺ ពេលនេះខ្ញុំត្រូវមានឈ្មោះថ្មីមួយទៀតគឺ ហ្វាម វ៉ាន់ ខាយ ហិហិ ពួកយួនថាឈ្មោះមួយនឹង
ជាឈ្មោះដែលកំពុងតែធ្វើការក្នុងបក្សសព្វថ្ងៃ


គាឡុង បាននិយាយ
យ៉ាប់មែន ឈ្មោះបងពិរោះតើ ហេតុអ្វីទៅត្រូវប្តូរតាមគេ! ណ្ហើយចុះ ធ្វើអ្វីអោយច្រលំគេ!
khea បាននិយាយ
បើខ្មែរយើងហៅឈ្មោះខ្ញុំគឺមិនពិបាកទេ តែវៀតណាមហៅឈ្មោះខ្ញុំវិញរកស្ដាប់មិនយល់តែម្ដង ហិហិ
យួនហៅឈ្មោះខ្ញុំថា វ៉ាន់ ឃា ថា វ៉ាន់ ខ្វេវ ឬ វ៉ាន់ ខេ ឬ វ៉ាន់ ខេអា គ្មានមួយណាអានត្រូវទេ ព្រោះក្នុងភាសាយួនគ្មានស្រៈ
ea ទេ មានតែស្រៈ ia ចឹងហើយបានជាពួកគេសំនូមពរអោយខ្ញុំប្ដូរឈ្មោះទៅ
Samady KS បាននិយាយ
សូមផ្ដាំបន្តិចចុះ! យ៉ាងណាក៏ដោយសូមចាំថាជាតិជាខ្មែរ ស្លាប់មិនប្ដូរឈ្មោះ រស់មិនប្ដូរត្រកូល
khea បាននិយាយ
លឺពាក្យស្លោកនឹងដូចជាភ័យៗដែរនឹង ហិហិ តែមិនអីទេព្រោះខ្ញុំមានសាច់ឈាមជាខ្មែរសុទ្ធសាទ ខ្ញុំគិតថាវាមិនអីទេគ្រាន់តែជាឈ្មោះ
ហៅសំគាល់ខ្លួននោះ
សុភ័ក្ត្រ បាននិយាយ
មានអី គេដូរឲ្យពីរោះតើហ៍
កុំភ្លេចដូរបញ្ជីជាតិហង
ឧត្តម បាននិយាយ
ហិហិ
khea បាននិយាយ
ហិហិ បែបមិនដល់ថ្នាក់ដូរបញ្ជីជាតិនោះទេ
ខេធី៤២ បាននិយាយ
បើឈ្មោះជាតិសាសន៍ផ្សេងមិនអីទេ តែដពេលលឺឈ្មោះភាសាយួន មិនចូលចិត្តហ្មង
khea បាននិយាយ
មិនដឹងធ្វើម៉េចទេ ចឹងនោះ នេះគ្រាន់តែឈ្មោះហៅធម្មតាទេ ចំនែកក្នុងបញ្ជីគេនៅតែប្រើឈ្មោះដើមខ្ញុំដដែលនឹង
midodo បាននិយាយ
មិនអីទេ។ឈ្មោះមិនសំខាន់ទេសំខាន់សារជាតិរបស់មនុស្ស។ដូចមនុស្សមួយចំនួនកំពុងបំផ្លាញជាតិខែ្មរដែលមានឈ្មោះបពេ្ចាញសំលេងជាខែ្មរ
ប៉ុនែ្តសារជាតិជាជនបរទេស។
monyrinataro បាននិយាយ
ហ្វាម វ៉ាន់ ខាយ ហ្វាម វ៉ាន់ ដុង មេបក្សកុម្មុយនីសវៀតណាម? លោកវ៉ាន់ ឃា = មេបក្ស? កម្មាភិបាលនៃបក្ស = ហ្វាម វ៉ាន់ ខាយ
ដូរឈ្មោះចឹងទៅមានអារម្មណ៍ម៉េចដែរលោក? យល់ថាជិតក្លាយជាសញ្ជិតគេនៅ?
khea បាននិយាយ
សុទ្ធតែអ្នកធំម៉ងណ ហិហិ
enana88 បាននិយាយ
“គេភ្លេចយើងបាន តែយើងមិនអាចភ្លេចខ្លួនឯងទេ”
ហនុមាន បាននិយាយ
Pham Van Khiey ហេស មើលម៉ាភ្លែតស្រដៀង មាន់ខ្វៃ ? កុំអោយវាដូរអី ដូរ លេងឬក៏មែនទែន បើដូរមែនទែន ប្រយ័ត្នដូចកម្ពុជាក្រោមវើយ !
ប្តូរឈ្មោះ មិនអីរ៉េ កុំអោយតែប្តូរភេទ ! ហាស ហាស
khea បាននិយាយ
ឈ្មោះដូចមាន់ខ្វៃ ហិហិ តិចមានអ្នកយកឈ្មោះខ្ញុំទៅក្លែមទៅ
ហនុមាន បាននិយាយ
ដឹងអីថា ប្រយ័ត្នអស់ដៃ អស់ជើង រ៉ៅ !
khea បាននិយាយ
បើអស់ដៃអស់ជើងនោះមិនអីរ៉េ តែខ្លាចតែអស់ស្រាតើ
midodo បាននិយាយ
តាមពិតអ្នកទាំងអស់គ្នាកំពុងភ្លេចខ្លួនហើយ។អ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកចេះដឹង។
khea បាននិយាយ
ហិហិ គិតចឹងដូចលើកខ្លួនឯងពេក តែនេះជាចម្ងល់មួយដែរតើ បើតាមខ្ញុំគិតអ្នកចេះគេមិនសូវហ៊ានឆ្លើយទេ ព្រោះអ្នកចេះខ្លាច
បំផុតគឺឆ្លើយខុស តែខុសសំរាប់អ្នកមិនសូវចេះគេគិតថាជាបទពិសោធន៍ តែបើអ្នកមិនចេះគេថាខុសជារឿងធម្មតាទេ
យើងចេះតែនាំគ្នាឆ្លើយទៅ ក្រែងលោហេងស៊យឆ្លើយត្រូវ
សម្ផស្ស បាននិយាយ
ខ្ញុំធ្លាប់លឺប៉ុសអាស៊ីសេរីថា «ខ្មែរស្លាប់ខ្លួន យួនស្លាប់ឈ្មោះ » តើអ្នកទាំងអស់គ្នាដែលលឺទេ ?
គឺនៅក្នុងសម័យព្រះចៅអធិរាជ្យ កៅដាយ បានប្តូឈ្មោះ ខ្មែរកម្ពុជាក្រោមទៅឈ្មោះយួនទាំងអស់រួចកែនប្រជាជនខ្មែរអោយទៅធ្វើទាហាន ជាមួយវៀតណាមខាងជើងដ៍ចឹងទៅប្រជាជនខ្មែរស្លាប់ រូប តែក្នុងទិន្ន័យគេថាសុតតែទាហានយួនស្លាប់ ។
khea បាននិយាយ
ពិតជាមានន័យមែន
sophy បាននិយាយ
អញ្ចឹងហើយមកពី ឃាឯងនៅស្រុកយួនយួរពេក
khea បាននិយាយ
ខ្ញុំសង្ស័យតែយួនវាចូលចិត្តខ្ញុំ ដូចដែលវាចូលចិត្តហ៊ុន សែនដែរដឹង
ក្មេងស្រែ បាននិយាយ
ឌី គោញ៉ឹក! អាំ ហ្វឿង វ៉ាន ខាយ! ហាសហាសហាស… អត់ចេះវៀតណាមរ៉េ! ចេះតាឆឆេៗលេងរ៉ូវ!
khea បាននិយាយ
មិនអីរ៉េ ហិហិ ប្រហែលជាចេះច្រើនជាងខ្ញុំផងមើលទៅ ព្រោះខ្ញុំអានហើយតែប្រែអត់ដាច់សោះ
monyrinataro បាននិយាយ
Midodo là ai? បើភ្លេចខ្លួនក៏នៅសល់ក្បាលគ្រាន់គិតខ្លះដែរ
ទឹម បឿន បាននិយាយ
បើខ្ញុំវិញ មិនកែឈ្មោះ និង ត្រកូលរបស់ខ្ញុំទេ ។ ខ្ញុំស្រឡាញ់អ្វីដែលជារបស់ខ្លួនឯង ពិសេស វង្សត្រកូលរបស់ខ្ញុំ ។
khea បាននិយាយ
ពិតជាមានគោលជំហល្អណាស់
គេថាលើលោកនេះអ្វីៗក៏ប្រែប្រួលដែរគ្រាន់តែយឺតហើយនិងលឿនប៉ុន្នោះ តែមានចំនុចមួយ
គឺឈ្មោះ ឈ្មោះគឺមិនប្រែប្រួលទេ
ក្មេងស្រែ បាននិយាយ
ហ្នឹង! ដូចបឿននិយាយចឹង, «ស្លាប់មិនប្តូរឈ្មោះ រស់មិនប្តូរត្រកូល»! ណែក… តិចមកផ្ចាញ់ញ៉ុម, ញ៉ុមអត់ប្តូរឈ្មោះរ៉េ ញ៉ុមគ្រាន់តែប្រើ អាឡាយ៉ាស រ៉េ!
khea បាននិយាយ
បានតែក្នុងព្រឹត្តិការណ៍ធម្មតាទេ ការពិតខ្ញុំគិតថាឈ្មោះមិនសូវសំខាន់ទេ អ្វីដែលសំខាន់នោះគឺសារជាតិមនុស្សទៅវិញទេ
បើសិនជាមានសាសន៍គេដាក់ឈ្មោះខ្មែរ ហើយបំផ្លាញខ្មែរតើអ្នកគិតម៉េចវិញទៅ ??
អែម ចាន់បុទុំ បាននិយាយ
នៅស្រុកគេប្រើឈ្មោះគេចឹងក៏ម្យ៉ាងដែរ ស្រួលហៅ ដល់មកស្រុកយើងវិញ បំភ្លេចចោលរ៉ូវ
khea បាននិយាយ
បាទខ្ញុំគាំទ្រមួយទំហឹង
ត្នោតស្រែ បាននិយាយ
ចុះពាក្យថា Asia, Cambodia, Korea យួនវាអានថាម៉េច? ដូរឈ្មោះដែរអត់?
khea បាននិយាយ
Cambodia ទៅជា Campuchia
Korea ទៅជា Han Quoc
បើនិយាយនៅស្រុកយួន សូម្បីតែឈ្មោះអ្នកប្រាជ្ញគីមី រូបវិទ្យា គណិតវិទ្យា ពួកវាប្រែគ្មានសល់
ស្រោមផាត បាននិយាយ
បើទៅស្រុកយួនខ្ញុំសូមតែម្យ៉ាងទេកុំគំណិតដូចយួនបានហើយ.
khea បាននិយាយ
បើបានគិតដូចយួនមានអីគិតវាមិនដល់យួនផង បើសិនជាចឹងមែនខ្ញុំនឹងយកកម្ពុជាក្រោមដែលជារបស់ខ្មែរអោយខ្មែរវិញទាល់តែបាននោះ
achharia បាននិយាយ
ទ្រឺស្ដីបទ វ៉ាន់ឃា ខ្មែរអ្នករកឃើញ នឹងល្បីទៅជាទ្រឹស្ដីបទ ផាំវ៉ាន់ខាយ ជាយួនទៅវិញ ។
បើដូរដាក់ ខ្វៀន គោធាក់ វិញប្រហែលគេនៅនឹកឃើញថាឈ្មោះខ្មែរអីខ្លះវិញ
khea បាននិយាយ
មែនណ យូរៗទៅដូចចង់ភ័យ