ចំណេះដឹងនិងចំណេះធ្វើ !!!

ចែកគ្នាចេះ ចែកគ្នាដឹង ចែកគ្នា…

មេអំបៅពឹស

Posted by van khea ​នៅ 11/30/2010

ធ្លាប់ស្គាល់មេអំបៅពឹសអត់ ?? ឥទ្ធិពលរបស់វាគឺអាចអោយយើងដេកពេទ្យរាប់ខែដែរ :D
មេអំបៅពឹសមួយនេះវាមានសំរស់ស្អាតណាស់ តែកុំប៉ះវាបើហ៊ានតែប៉ះវា វានឹងបញ្ចេញរោមផង់របស់វាមកលើស្បែកយើងភ្លាម
ពឹសវាខ្លាំងណាស់នៅលើរោមនោះ វាអាចធ្វើអោយរមាស់ រលួយសាច់ កើតជាពងបែកថែមទៀត ហើយពិសេសនោះទៀត
គឺរបួសដែលបានទទួលរងពីពឹសមេអំបៅនោះគឺឆាប់ក្លាយណាស់ បើយើងទុកវាយូរពេកនោះវានឹងបំលែងទៅជាជំងឺមួយបែប
ទៀត ។

រូបភាពខាងលើនេះជាមេអំបៅពឹស វាបានងាប់បាត់ទៅហើយ ដោយសារកំរបានឃើញមេអំបៅពឹសដែលធំបែបនេះខ្ញុំយកវា

មកទុកគ្រាន់មើល ខ្ញុំបានពិនិត្យមើលរោមរបស់វាគឺពិតជាគួអោយខ្លាចមែន គ្រាន់តែប៉ះបន្តិចវាហុយឡើងព្រោងតែម្ដង ។ ក្នុង

តួខ្លួនវាត្រង់ណាក៏មានរោមពឹសដែរ មិនថាជើងឬព្រុយវានោះទេ គឺពោពេញទៅដោយរោមពឹសទាំងអស់ ។

នេះជារូបថត ថតផ្ងារ បើមើលចឹងទៅវាហាក់ដូចជាសត្វប្រចៀវ ។ មេអំបៅពឹសមួយនេះវាមានទំហំធំជាងប្រចៀវមួយចំនួន

ផង ខ្ញុំបានយកវាមកដាក់នៅលើក្រដាសអនាម័យ ពេលវាត្រដាងស្លាបទៅវាមានទំហំធំជាងក្រដាស់នោះទៀត។ បើសិនជាវា

រោលអ្នកណាម្នាក់នោះ ម្លេះអ្នកនោះនឹងត្រូវធ្ងន់ធ្ងរហើយ ព្រោះថាខ្លួនវាធំហើយ មានរោមច្រើនសែនច្រើន ។ នេះជាធម្មជាតិ

សំរាប់ការពារខ្លួនវា ។ មេអំបៅពឹសមួយនេះវាចូលចិត្តរស់នៅកន្លែងណាដែលមានគំនរសំរាប់ពុកផុយ ស្ងួតៗ ដូចជានៅតាម

ដើមឈើ នៅតាមដើមចេកជាដើម។

 

មេអំបៅពឹសមួយនេះវាមានច្រើនពណ៌ណាស់ ព្រោះអីពណ៌វាគឺវាសំរបទៅតាមមជ្ឍដ្ឋានដែលវាកំពុងរស់នៅ ។ ហើយពិសេស

មួយទៀតនោះគឺមេអំបៅពឹសនេះវាដូចគ្នានឹងមេអំបៅធម្មតាដែលកើតចេញពីដង្កូវ គឺដូចគ្នាមែនទែន ។ ក៏ប៉ុន្តែយើងអាចសំគាល់

វាទៅតាមការរស់នៅរបស់វា ។ អ្នកប្រយ័ត្ន!! ពេលហាលខោអាវក្បែរដើមឈើ ក្រែងលើវាហើរមកទំលើខោសំខាន់បោះយើង

នៅប្រាកដជាវីវរហើយ :D

3 ចំលើយ ទៅ “មេអំបៅពឹស”

  1. ក្មេងស្រែ បាននិយាយ

    អូហូ! និយាយលេង ឬ​មែន? ដូច​ជាគួរ​អោយ​ខ្លាច​ណាស់​តើ! តែ​ម៉ិញ​ក៏​យក​វា​មក​ថត​បាន? ពាក់​ស្រោម​ដៃ?

  2. khea បាននិយាយ

    វាបានងាប់ទៅហើយ ខ្ញុំយកឈើដង្កៀបវាដាក់លើក្រដាស រួចថត :D
    ញ៉ុមខ្លាចដែរនឹង តែអាងឈើរាងវែងទើបហ៊ានដង្កៀបវាលេង បានមើលវាផ្ទាល់ភ្នែកទៅពិតជាគួរអោយចាប់អារម្មណ៍ណាស់
    ពណ៌វាស្អាតដល់ហើយ តែទាស់ត្រង់មានពឹស

  3. គាឡុង បាននិយាយ

    អូពិតជាគួរអោយខ្លាចមែន បើដូចបងនិយាយថា​ធ្លាក់ចំរបស់សំខាន់នោះ ប្រាកដជាយើងស្លាប់ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 40 other followers